www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានរៀបចំសិក្ខាសាលាស្តីពីការកំណត់គោលដៅ

សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានរៀបចំសិក្ខាសាលាស្តីពីការកំណត់គោលដៅ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានធ្វើសិក្ខាសាលាស្តីពីការកំណត់គោលដៅសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីវិទ្យាល័យ ហើយកំពុងស្វែងរកសាកលវិទ្យាល័យដើម្បីចុះឈ្មោះចូលសិក្សា។

សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺជាសាកលវិទ្យាល័យសម្រាប់សិស្សានុសិស្សទាំងអស់ដើម្បីបន្តការសិក្សា បន្ទាប់ពីពួកគេបានបញ្ចប់ការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៧ ខែវិច្ឆិកា ពីវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ។

សិស្សានុសិស្សប្រហែលជាង ១០០ នាក់បានចូលរួមសិក្ខាសាលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ផុន ណារិន ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា

លោក ថាប់ ចាន់ថន ដែលជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា បានផ្តល់មិតិស្វាគមន៍ទៅកាន់សិស្សនិស្សិតទាំងអស់ និងបានជំរុញឱ្យសិស្សនិស្សិតយកចិត្តទុកដាក់ចំពោះបទបង្ហាញដ៏មានតម្លៃរបស់សាស្រ្តាចារ្យ ។

លោក ព្រីង រ៉ាវុន ដែលជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា បានធ្វើបទបង្ហាញអំពីសារៈសំខាន់នៃការកំណត់គោលដៅ។ គាត់បានបញ្ជាក់ចំពោះសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យថា នេះជាពេលវេលាដ៏មានសារៈសំខាន់ក្នុងការកំណត់គោលដៅសម្រាប់អនាគតរបស់ពួកគេ។

កញ្ញា អ៊ូ ចាន់ពៅ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ហើយបច្ចុប្បន្នជាប្រធានផ្នែកគាំពារនិស្សិត បានធ្វើបទបង្ហាញពីកម្មវិធីផ្សេងៗដែលមាននៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ។

លោក ថាប់ ចាន់ថន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា បានធ្វើបទបង្ហាញអំពីកម្មវិធីរបស់មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា។ លោកបានណែនាំសាស្រា្តចារ្យពេញម៉ោងនិងវេលាកាគ្រប់រូបរបស់មហាវិទ្យាល័យ ហើយអនុញ្ញាតឱ្យសាស្រា្តចារ្យណែនាំខ្លួន និងបង្ហាញអំពីមុខវិជ្ជាដែលពួកគាត់កំពុងបង្រៀន ។

លោក នង ភិរម្យ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យបានធ្វើបទបង្ហាញអំពីកម្មវិធីរបស់មហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ ទៅកាន់សិស្សានុសិស្ស ។ ខណៈពេលនោះដែរ លោក ឆាយ ភីណាវុឌ្ឍ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ក៏បានធ្វើបទបង្ហាញពីកម្មវិធីរបស់មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

លោក ណូច សុវិចារ ប្រធានមជ្ឈមណ្ឌលការងារ ក៏បានធ្វើបទបង្ហាញដល់សិស្សានុសិស្សអំពីការជ្រើសរើសការងារផងដែរ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៨៩ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៧៤១ ចំនួនអ្នកទស្សនាពីម្សិល: ១.៧០៥
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ